-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, February 15, 2023

ឈ្មួញឈើជើងខ្លាំងដុះស្លែប្រចាំស្រុក លោក គង់ សាវុធ មេកន្ទ្រាញខាងបំផ្លាញធនធានធម្មជាតិ ពិតជាមានឥទ្ធិពលខ្លាំងមែន ដឹកឈើឡើងរញ្ជួយប្រថពី បែរជាអជ្ញាធរដេកស្ងៀមទ្រឹងមិនដឹងអ្វីសោះ....

ចំនួនអ្នកទស្សនា: Views

 ឈ្មួញឈើជើងខ្លាំងដុះស្លែប្រចាំស្រុក លោក គង់ សាវុធ មេកន្ទ្រាញខាងបំផ្លាញធនធានធម្មជាតិ ពិតជាមានឥទ្ធិពលខ្លាំងមែន ដឹកឈើឡើងរញ្ជួយប្រថពី បែរជាអជ្ញាធរដេកស្ងៀមទ្រឹងមិនដឹងអ្វីសោះ....



ខេត្តស្ទឹងត្រែង ÷ តាមប្រភពរាយការណ៍បានអោយដឹងថា កាលពីវេលាម៉ោង ១២.០០ នាទីរំលងអាធ្រាតយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣ នៅចំនុចភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានរថយន្តប្រភេទ (ប៊ុកសឺរ) ចំនួន ៥-៦គ្រឿង ផ្ទុកទៅដោយឈើឃ្លុំ ប្រភេទឈើឈ្លិចដឹកចេញពីព្រៃឡង់កាត់តាមភូមិ ឃុំ ខាងលើឆ្ពោះទៅខេត្តក្រចេះយ៉ាងភ្លូកទឹកភ្លូកដី ដោយពុំឃើញមានការអន្តរាគមន៍ពីសំណាក់អស់លោកមន្ត្រី អជ្ញាធរ ពិសេសជំនាញផ្នែករដ្ឋបាលព្រៃឈើ និងមន្រ្តីបរិស្ថានឡើយ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមក្រុមអ្នកសារព័ត៌មាន បានសហការជាមួយមន្ត្រីអង្កការ ក្នុងនោះមាន អង្កការ (ការពារធនធានធម្មជាតិ) បូករួមនិងអង្កការ (វឌ្ឍនភាពកសិកម្ម និងធម្មជាតិ) ប្រចាំខេត្តស្ទឹងត្រែង បានចុះទៅដល់ចំនុចទីតាំងខាងលើ ក៏បានប្រទះឃើញរថយន្តកែឆ្នៃប្រភេទ(ប៊ុកស័រ)ចំនួន៥គ្រឿងកំពុងតែធ្វើសកម្មភាពដឹកជញ្ជួនឈើយ៉ាងគគ្រឹករញ្ជួយអស់ព្រះធរណី ភ្លាមនោះដែរក្រុមមន្ត្រីអង្កការ ដែលដឹកនាំដោយលោក និន វណ្ណីប្រធានស្នាក់ការខេត្ត និងក្រុមការងារជាច្រើនរូបបានធ្វើការឃាត់រថយន្តកែឆ្នៃដើម្បីធ្វើការសាកសួរ តាមការឆ្លើយពីតៃកុងជាអ្នកបើកបរបានប្រាប់ថា នេះជាឈើរបស់លោក គង់ សាវុធ ដែលជាមេការរបស់ខ្លួន បន្ទាប់មកស្រាប់តែលោក គង់ សាវុធ បានបញ្ជារអោយកូនចៅតាមរយះទូរស័ព្ទបើករថយន្តកែឆ្នៃចេញទាំងគំហុក បណ្តាលអោយបុកម៉ូតូក្រុមការងារ ចំនួន (០២) គ្រឿងបាស់ជើងច្រងាង និងរថយន្តមួយគ្រឿងទៀតធ្វើអោយខូចខាតយ៉ាងដំណំ។

គួរបញ្ជាក់ផងដែរថា តាមសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅភូមិអូរឡង់ និងភូមិសៀមបូកបាននិយាយថា លោក គង់ សាវុធ មេឈ្មួញឈើដុះស្លែកចាស់វស្សារូមនេះបានគៀងគរប៉ាក់ពួកអោយទៅកាប់បំផ្លាញផលអនុផលព្រៃឈើ(ព្រៃឡង់) ដែលជាសម្បត្តិរបស់រដ្ឋជាយូរមកហើយគ្មានមន្ត្រីជំនាញណាហ៊ានបង្រ្កាបនុះទេ ផ្ទុយទៅវិញមានតែបើកភ្លើងខៀវអោយមេឈ្មួញរូបនេះថែមទៀតផង។

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់វិធានការណ៍លើ លោក គង់ សាវុធ មេឈ្មួញឈើប្រចាំស្រុកសៀមបូកនេះផងទាន! ដើម្បី រក្សាការពារសម្បត្តិធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋអោយបានឋិតថេរគង់វង្ស ព្រោះថាមន្ត្រីថ្នាក់ក្រោមមិនហ៊ានបង្ក្រាបនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំរិះគន់ក្នុងន័យស្ថាបនា រងចាំការបកស្រាយបំភ្លឺគ្រប់សាមុីពាក់ព័ន្ធតាមរបបអ្នកសារព័ត៍មានក្នុងម៉ោងធ្វើការ កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត សូមអរគុណ៕









k

0 Comments:

Post a Comment

Share This
Author Image

About