-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, July 20, 2022

តំណាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៦៣ នៃប្រទេសជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ចំនួនអ្នកទស្សនា: Views

(ហ្សឺណែវ, ស្វីស)៖ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៦៣ នៃប្រទេសជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចាប់ពីថ្ងៃទី១៤-២២ ខែកក្កដា ឆ្នាំ២០២២ ដោយមានប្រទេសជាសមាជិកចូលរួមចំនួន ១៨៦ប្រទេស។


ក្នុងកិច្ចប្រជុំនេះ ក្នុងនាមប្រធានគណៈប្រតិភូកម្ពុជា បានថ្លែងក្នុងមហាសន្និបាតនេះ ដោយបានសម្ដែងនូវការអបអរសារទរចំពោះ លោក Daren Tang ដែលត្រូវបានបោះឆ្នោតជ្រើសរើសអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងបានលើកឡើងអំពីវឌ្ឍនភាពវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា និងកោតសរសើរពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងអត្ថន័យជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) កន្លងមក ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអង្គការនេះ កាលពីឆ្នាំ១៩៩៥។


ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនអង្គប្រជុំអំពីការរីកចម្រើនក្នុងវិស័យកម្មសិទ្ធិបញ្ញា និងសារសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញាក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា កសិកម្ម បរិស្ថាន ឧស្សាហកម្ម និងក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ តាមរយៈការជំរុញនវានុវត្តន៍ ភាពច្នៃប្រឌិត និងដំណោះស្រាយប្រកបដោយចីរភាពដើម្បីកាត់បន្ថយភាពអត់ឃ្លាន កិច្ចការពារបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈជាដើម។

បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូ បានថ្លែងកោតសរសើរ និងអរគុណចំពោះ លោក Daren Tang ដែលតែងតែជួយគាំទ្រ និងជ្រោមជ្រែងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅក្នុងតំបន់អាស៊ានជារួម និងពិសេសវឌ្ឍនភាពលើវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា តាមរយៈការចូលរួមគាំទ្រ និងការផ្តល់ជំនួយបច្ចេកទេស ក្នុងនោះរួមមាន៖ ការដាក់ឱ្យដំណើរការ IPAS4, គម្រោង Branding Project, ការកសាងសមត្ថភាពមន្ត្រីជំនាញ, ការចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្ត (ក្រូចថ្លុងកោះទ្រង់ និងអំបិលនិងផ្កាអំបិលកំពតជាដើម), ការចុះបញ្ជីម៉ាកសមូហភាព (គុយទាវភ្នំពេញ) ព្រមទាំងការកសាង និងកែលម្អបរិយាកាសគតិយុត្តិលើវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ជាដើម។

បន្ទាប់មកលោករដ្ឋលេខាធិការ បានបង្ហាញពីការប្តេជ្ញារបស់កម្ពុជាក្នុងការបន្តចូលរួមយ៉ាងសកម្មជាមួយនឹងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងនាមជាសមាជិក និងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ក្រៅពីកិច្ចប្រជុំមហាសន្និបាតនេះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ុក ប្រជា បានជួបពិភាក្សាផ្ទាល់ជាមួយលោក Daren Tang អគ្គនាយកកម្មសិទ្ធិបញ្ញាពិភពលោក នៅទីស្នាក់ការកណ្តាលអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងកិច្ចជំនួបពិភាក្សានេះ លោកបានសំដែងការអបអរសាទរជាថ្មីម្តងទៀតចំពោះលោក Daren Tang ដែលត្រូវបានបោះឆ្នោតគាំទ្រធ្វើជាអគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជាមួយគ្នានេះ លោក អ៊ុក ប្រជា បានកោតសសើរលើវឌ្ឍនភាពនៃការផ្តួចផ្តើមនានារបស់អង្គការកម្មសិទ្ធិបញ្ញា ពិភពលោក(WIPO)ក្នងការចូលរួមប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ ជាពិសេសកិច្ចសហប្រតិបត្តិការត្រីភាគីរវាងអង្គការ កម្មសិទ្ធិពិភពលោក(WIPO) អង្គការពាណិជ្ជកម្មពិភពលោក និង អង្គការសុខភាពពិភពលោក(WHO) ព្រមទាំងការចូលរួម ពីភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់ការចែករំលែកចំណេះដឹង ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតវ៉ាក់សាំងកូវីដ-១៩។

លោកប្រធានគណៈប្រតិភូបានបន្ថែមទៀតថា លោកមានសុទិដ្ឋិនិយម ជឿជាក់ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោក Daren Tang ដែលនឹងជួយលើកកម្ពស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាសកលពិសេស គាំទ្រប្រទេសអភិវឌ្ឍន៍តិចតួចក្នុងការកងសាងហេដ្ឋារចនាសម្ព័ន្ធកម្មសិទ្ធិបញ្ញា និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។


ក្នុងឱកាសនេះ លោករដ្ឋលេខាធិការប្រធានគណៈប្រតិភូ បានស្នើសុំលោកអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបន្តគាំទ្រ និងផ្តល់ជំនួយបច្ចេកទេស បណ្តុះបណ្តាលធុរៈកិច្ចថ្មីក្នុងវិស័យកម្មសិទ្ធិបញ្ញា ការអនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា ឆ្នាំ២០២១-២០២៣ ដូចជាការចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្ត។

ជាការឆ្លើយតប លោក Daren Tang បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូកម្ពុជាដែលបានចូលរួមក្នុងមហាសន្និបាតកម្មសិទ្ធិបញ្ញាពិភពលោកលើកទី៦៣ និង បានចូលរួមក្នុងជំនួបពិភាក្សាការងារនាពេលនេះ។ ក្នុងឱកាសនេះ លោក Daren Tang ក៏បានកោតសសើរដល់រាជរដ្ឋាភិបាលកម្ពជាក្នងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយទទួលបានជោគជ័យ និងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះក៏មានវិស័យកម្មសិទ្ធិបញ្ញាផងដែរ។ លោក Daren Tang ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)កន្លងមក។ លោកបានបញ្ជាក់បន្ថែមថា លោកនឹងបន្តគាំទ្រចំពោះកម្ពុជាក្នុងការពង្រឹងវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា និងជួយបណ្តុះបណ្តាល ការយល់ដឹងនៃវិស័យឯកជនពីសារៈសំខាន់នៃការប្រើប្រាស់វិស័យកម្មសិទ្ធិបញ្ញា ពិសេសសម្រាប់យុវជន សហគ្រិនស្ត្រី អ្នកច្នៃប្រឌិត ហគ្រាសធុនតូច និងមធ្យម។

ជាចុងបញ្ចប់ លោកអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកសន្យានឹងបន្តជួយគាំទ្រគម្រោងនានារបស់កម្ពុជា បន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា៕

k

0 Comments:

Post a Comment

Share This
Author Image

About