ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
ខេត្តកណ្តាល ÷ កំណាត់ផ្លូវជាតិលេខ២១បេ ចាប់ពីចំណុចគល់ស្ពានកោះធំឆ្លងកាត់ចំនួន០៣សង្កាត់ សង្កាត់ជ្រោយតាកែវ សង្កាត់ឈើខ្មៅ រហូតដល់សង្កាត់ព្រែកជ្រៃក្រុងសំពៅពូន ត្រូវបានរងការខូចខាតជាតំណំ ដោយសារតែរថយន្តធំៗដឹកជញ្ជូនទំនិញចេញចូលទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រែកជ្រៃ-ខ្នារតាំងយូ ផ្ទុកទំនិញលើសដែនកំណត់។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា សព្វថ្ងៃពួកគាត់ពិតជាពិបាកក្នុងការធ្វើដំណើរដើម្បីទៅបំពេញការងារប្រចាំថៃ្ងខ្លាំងណាស់ ដោយសារតែផ្លូវជាតិលេខ២១បេនេះ នាពេលបច្ចុប្បន្នគឺមានការខូចខាត យ៉ាងកំហុក ដូចរន្ធបាយខំុ មានគ្រលុកធំៗ ពោលគឺខូចខាតស្ទើរតែទាំងស្រុង មូលហេតុនេះបណ្តាលមកពី រថយន្តធំៗផ្ទុកទំនិញពេញៗ លើសចំណុះ រាប់សិបគ្រឿង បើកកាត់ទាំងយប់ទាំងថ្ងៃ ទើបបណ្តាលអោយផ្លូវមានការខូចខាតជាដំណំបែបនេះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរស្នើដល់ អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ពន្ធ័ក្នុងខេត្ត ពិសេសមន្ទីរ+ក្រសួងសាធារណការនិងដឹកជញ្ជូន មេត្តាមានវិធានការត្រួតពិនិត្យរថយន្តដឹកទំនិញធំៗ លើសចំណុះ និងជួយត្រួតពិនិត្យផ្លូវនៅចំណុចទីតាំងខាងលើផងទាន! ពីព្រោះប្រជាពលរដ្ឋនៅទីនេះពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ សូមអរគុណ៕
0 Comments:
Post a Comment