-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, October 18, 2024

ចំណុច២៤ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ជាជង្រុកបទល្មើសនេសាទ ដោយឡែកមន្ត្រីជំនាញពាក់ព័ន្ធមិនដែលយកភ្នែកមើល...

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤



ខេត្តកណ្តាល ÷ (ចំណុច២៤) សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ជាជង្រុកបទល្មើសនេសាទគ្រប់ប្រភេទតាំងពីរដូវបិទនេសាទ រហូតដល់រដូវបើកនេសាទ ក្នុងនោះមានដូចជា ការប្រើប្រាស់របាំងស្បៃមុង សាច់ខៀវ រាប់រយម៉ែត្រ ពាសពេញផ្ទៃទឹក ឆក់ក្តៅ ឆក់ត្រជាក់ជាដើម ។ល។ ដោយពុំដែលឃើញមាន អាជ្ញាធរ រឺក៏មន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញជលផល ចុះធ្វើការហាមឃាត់ ទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ ដែលជាហេតុធ្វើអោយតំបន់២៤នេះ បានក្លាយទៅជាកន្លែងសំបុកបទល្មើសនេសាទយ៉ាងអនាធិបតេយ្យ។


លោក សុឹម ម៉ាលី នាយសង្កាត់ជលផល សំពៅពូន+កោះធំ កាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបានទំនាក់ទំនងរាយការណ៍តាមរយៈតេលេក្រាម ពីចំណុចទីតាំងខាងលើ លោកបាននិយាយតបថា ទឹកនៅតិចចូលពុំទាន់កើត ហើយណាមួយលោកគ្មានទូកផង ចឹងចាំលោករកទូកបានចាំលោកចូលទៅមើល ថែមទាំងប្រើសំដីគ្រោតគ្រាត ( អា មឹង) ជាមួយក្រុមការងារអ្នកសារព័ត៍មាន ថែមទាំងគ្មានសុជីវធម៌ មិនសមជាមន្ត្រីអនុវត្តច្បាប់ សុីតែប្រាក់ខែមិនធ្វើការ។


តាំងពីពេលនោះរហូតមកទល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ក៏ពុំទាន់ឃើញមានស្រមោល រូបលោកនាយសង្កាត់ជលផល កោះធំ+សំពៅពូន អើតមកមើលម្តងណាឡើយ ចំណែកលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ក្រុមការងារក៏បានរាយការណ៍ តាមរយៈប្រព័ន្ធតេលេក្រាម និងលេខទូរស័ព្ទ ០៧៨៩៣៩៨៣៩ ជាច្រើនលើកច្រើនសារ រូបលោកបានត្រឹមយកលេស ជាប់រវល់ប្រជុំជាមួយអ្នកនេះ ជាមួយអ្នកនោះ របស់វល់បុណ្យភ្ជុំ រវល់បុណ្យអុំទូក តាំងពីពេលរាយការណ៍រហូតមកទល់បច្ចុប្បន្ននេះ ជាហេតុធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងមូល ដាក់ការសង្ស័យកន្ទេលធំបន្លំដេក រឺមួយក៏មន្ត្រីជំនាញទាំងនោះត្រូវថ្នាំសណ្តំ រឺមន្តអាគមអ្វីម្យ៉ាងទេដឹង? បានជារវល់ជាប់រកពេលបំពេញការងារតួនាទីភារកិច្ចរបស់ខ្លួនមិនបាន ទាំងដែលខ្លួនជាមន្ត្រីជំនាញ។


ក្រុមការងារមិនអាចទំនាក់ទំនងរាយការណ៍ទៅលោក ប៊ុនទួន សុីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលបានទេដោយពុំមានលេខទំនាក់ទំនង ។ ចំណែកលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូនក្រុមការងារក៏មិនអាចទំនាក់ទំនង ដើម្បីរាយការណ៍ជូនបានដែរ ដោយពុំមានលេខទូរស័ព្ទ។


ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលទទូចស្នើសុំដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាបញ្ចេញកណ្តាប់ដៃដែក ចាត់កម្លាំងក្រោមឱវាទត្រួតពិនិត្យ  បទល្មើសនេសាទក្នុងក្រុងសំពៅពូនផងទាន! ពីព្រោះមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ក្រោមមិនហ៊ានចុះធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ សង្ស័យអស់លោកទាំងនោះ ជាប់ចង្កេះ វិលមុខ ស្រវាំងភ្នែកមើលមិនឃើញបទល្មើសនេសាទដែលមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ។


អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាប្រៀបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាជាន់ពន្លិចស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត)

















k

0 Comments:

Post a Comment

Share This
Author Image

About