ខេត្តក្រចេះ ÷ តាមសេចក្តីរាយការណ៍ពីពីពលរដ្ឋល្អវេលាពេលព្រឹកនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ថា មានតាបម៉ាស៊ីនកែច្នៃឈើល្មើសខុសច្បាប់ជាច្រើនគ្រឿងនិងប្រើកម្លាំងពលកម្មដែលបង្កប់នៅខាងក្រោយផ្ទះ ដែលស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ដែលបានកើតឡើងដុះស្លែជាយូរឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តក្រចេះចុះបង្ក្រាបម្ដងណាឡើយ។
ក្នុងថ្ងៃដដែលនោះក្រុមការងារសារព័ត៌មានយើងបានចុះទៅដល់ទីតាំងសិប្បកម្មដែលបង្កប់ម៉ាស៊ីនតាបគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញព្រៃឈើខេត្តក្រចេះ ខណៈក្នុងការធ្វើបទសម្ភាសន៍ជាមួយម្ចាស់ បទល្មើស មិនស្គាល់ឈ្មោះ បានប្រាប់ថាសិប្បកម្មរបស់គេគឺមានលិខិតអនុញ្ញាតពេលនោះក្រុមការងារបានស្នើសុំឲ្យបង្ហាញតែម្ចាស់ផ្ទះ ថាមិនមានទេ។ បន្ទាប់មកក្រុមការងារយើង បានសួរសំណួរទាក់ទងទៅនឹងសន្និធិ ឈើដែលយក មកកែច្នៃ តើបានមកពីណា? ម្ចាស់ផ្ទះនោះថាបានទិញពីមេព្រៃខ្លះ និងពីប្រជាពលរដ្ឋដឹកយកមកលក់ឲ្យខ្លះ។
យោងតាមច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២ មាត្រា ៧ កឋាខណ្ឌទី២ មន្ត្រីរដ្ឋបាលព្រៃ ឈើមានសិទ្ធិនិងភារកិច្ចដូចខាងក្រោម÷
១.ត្រួតពិនិត្យការធ្វើអាជីវកម្មប្រមូលផលអនុផលព្រៃឈើក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍និងចម្ការដាំឈើរបស់រដ្ឋ។
២.ត្រួតពិនិត្យការដឹកជញ្ជូនផលអនុផលព្រៃឈើនិងផលប្រមាញ់តាមមធ្យោបាយដឹកជញ្ជូននានា។
៣.ត្រួតពិនិត្យកន្លែងសន្និធិផលអនុផលព្រៃឈើទីតាំងលក់ផលអនុផលព្រៃឈើឬផលប្រមាញ់។
៤.ត្រួតពិនិត្យមូលដ្ឋានឧស្សាហកម្មឈើរោងចក្រអាឈើ សិប្បកម្មកែច្នៃផលអនុផលព្រៃឈើ និងឡគ្រប់ប្រភេទដែលប្រើប្រាស់ផលអនុផលព្រៃឈើជាវត្ថុដើមឬប្រភពថាមពលអំពីឈើ។
៥.ត្រួតពិនិត្យអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតនិងឯកសារផ្សេងទៀតដែលតម្រូវឲ្យត្រួតពិនិត្យតាមច្បាប់នេះ។
តាមស្មារតីនៃច្បាប់ស្ដីពីព្រៃឈើ ២០០២ បានចង្អុលបង្ហាញឲ្យមន្ត្រីរដ្ឋបាលព្រៃឈើត្រូវតែបង្ក្រាបទល្មើសព្រៃឈើ និងតម្រូវឲ្យម្ចាស់សិប្បកម្មនានាមានលិខិតអនុញ្ញាតត្រឹមត្រូវទើបអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មដោយស្របច្បាប់បាន តែផ្ទុយទៅវិញហាក់បីដូច ជាមេព្រៃមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយឈ្មួញបទល្មើសព្រៃឈើដើម្បីបង្ក្រាបទុកស៊ីពេសម្រាប់អាហារ ០៣ពេលនិងភាពហ៊ឺហារបស់ខ្លួនទៅវិញដែលធ្វើឱ្យព្រៃឈើជាសម្បត្តិធម្មជាតិត្រូវវិនាសហិនហោច ដោយសារមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួនតូចនោះ។
មហាជនសំណូមពរដល់លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ជា ពិសេសឯកឧត្តម វ៉ា ថន អភិបាលខេត្តស្ទឹងត្រែងដែលត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះសាទរថាលោកគឺមេដឹកនាំដ៏ល្អប្រកប ដោយគណៈឯកភាព សូមមេត្តាចាត់មន្ត្រីក្រោមឱវាទបង្ក្រាបបទល្មើសព្រៃឈើនៅទីតាំងខាងលើដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិដែលជាកេរ្តិ៍ដំណែលពីដូនតាជំនាន់មុនដើម្បីបន្តនិងរក្សាទុកដល់ក្មេងជំនាន់ក្រោយៗ សូមអរគុណ៕
0 Comments:
Post a Comment