
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៨,០៤,២០២៥ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីគោរពរាប់អាន! ដូចដែរបងប្អូនមហាជនទូទាំងប្រទេស បានជ្រាបនិងដឹងគ្រប់ៗគ្នាមកហើយថា បទល្មើសធនធានធម្មជាតិ គឺជាប្រធានបទមួយយ៉ាងក្តៅគគុកនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ពិសេសក្នុងខេត្តក្រចេះតែម្តង ហើយចំពោះករណីនេះមិនមែនជារឿងថ្មីនោះទេ តែវាគឺជារឿងដដែលៗ ដែលកើតមានឡើងជាយូរមកហើយ ។ មិនតែប៉ុណ្ណោះចំពោះករណីរឿងបទល្មើសធនធានធម្មជាតិនេះ បើទោះបីជាប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ...