-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, October 5, 2024

របាំងស្បៃមុងចំណុចបឹងធំក្នុងឃុំប្រាសាទ នៅតែបន្តដាក់បានយ៉ាងរលូន សង្ស័យជាឆ្នាំងបាយទេដឹង បានជាមិនមានវិធានការណ៍ទប់ស្កាត់...

ចំនួនអ្នកទស្សនា: Views

ផ្សារចេញពីក្រុងសំពៅពូន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤


ខេត្តកណ្តាល ÷ ពិតជាគួរអោយកោតសរសើរដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកស្អាង ពិសេសជំនាញជលផលស្រុក និងខេត្ត ដែលបានបណ្តែតបណ្តោយ និងបើកដៃអោយមានបទល្មើសនេសាទយ៉ាងអនាធិបតេយ្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើទោះបីជាបទល្មើសនេសាទទាំងនោះ បានដាក់ដល់ជណ្ដើរផ្ទះរបស់ខ្លួនក៏ដោយ ក៏អស់លោកទាំងនោះមិនដែលយកចិត្តទុកដាក់ រឺចាប់អារម្មណ៍ និងមានវិធានការទប់ស្កាត់ និងបង្រ្កាបនោះទេ។


គួររំលឹកផងដែរថាកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ អ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការរាយការណ៍ និងបានចុះផ្សាយម្តងរួចទៅហើយ ក៏ប៉ុន្តែមកទល់ថ្ងៃ ០៥ ខែតុលា ឆ្នាំ២០២៤ នេះ ពុំទាន់ឃើញមានសមត្ថកិច្ចមន្ត្រីជំនាញណា ចុះទៅអើតមើល បទល្មើសនេសាទទាំងនោះនៅឡើយទេ ររឺមួយបទល្មើសនេសាទទាំងនោះជាឆ្នាំងបាយក្រៅម៉ោង បានភ្លេចគិតពី តួនាទីរបស់ខ្លួន សុីតែប្រាក់ខែរដ្ឋ ប៉ុន្តែមិនធ្វើការ។


គួរបញ្ជាក់ផងដែរថា រាល់របាំងស្បៃមុងសាច់ខៀវ ចាប់ពីចំណុចបឹងធំ បឹងលើ អាងយុវជន ក្នុងឃុំខ្ពប ឃុំប្រាសាទ ស្រុកស្អាង សុទ្ធសឹងតែជារបស់ជនជាតិវៀតណាម ដែលមានប្រវែងរាប់គីឡូដី និងរាប់សិបឡុក លាតសន្ធឹងពេញផ្ទៃបឹង ដែលបានដាក់ចាប់ពីរដូវបិទរហូតដល់រដូវបើកនេសាទ ពុំដែលឃើញមានអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធណាចុះធ្វើការទប់ស្កាត់និងបង្ក្រាបសោះ រឺមួយក៏អស់លោកទាំងនោះត្រូវថ្នាំង វេទមន្តអ្វី? ធ្វើអោយ ព្រិលភ្នែក មើលមិនឃើញបែបនេះ?


ប្រជាពលរដ្ឋក្នុងខេត្ត គោរពសំណូមពរដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងគោរពស្នើរសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃកម្ពុជា មេត្តាទាន ចាត់មន្ត្រីក្រោមឱវាទចុះធ្វើការទប់ស្កាត់ រាល់បទល្មើសនេសាទខុសច្បាប់ នៅចំណុចភូមិសាស្ត្រខាងលើផងទាន បើពុំដូច្នោះទេ ធនធានធម្មជាតិដែលនៅក្នុងទឹកច្បាស់ជារលាយជាក់លាក់ជាពុំខានឡើយ សូមអរគុណ៕














Thursday, September 26, 2024

កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបន្តសកម្មភាពចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នារដូវបិទដូចភ្លៀងរលឹម...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤

ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2024 កម្លាំងខណ្ឌរដ្ឋបាលជល់ផងខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុប០៥នាក់ មធ្យោបាយចំនួន០១គ្រឿង បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសប្រទះឃើញរបាំងស្បៃមុង នៅចំណុចត្រពាំងថ្លុកត្រាវ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់មកសមត្ថកិច្ចបានឯកភាពគ្នារុះរើនិងបំផ្លាញចោលនៅនិងកន្លែង។

ដែលបានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី សហគមន៍នេសាទភូមិព្រែកឆ្ដោ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយលោក ម៉ុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងចូលរួមសរុប ១៥ នាក់ និងមធ្យោបាយកាណូត  ៤ គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍នេសាទលូសាច់អួន នៅក្នុងដែននេសាទ ចំណុច ក្រោយភូមិឬស្សីដង្គួច ភូមិ ឬស្សីដង្គួច,ចំណុចស្វាស្លាប់ ភូមិ កំពង់បាស្រូវ ឃុំ ជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល ។

ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នា ធ្វើការរុះរើនិងបំផ្លាញវត្ថុតាងចោលសរុប ចំនួន២ ករណី នៅហ្នឹងកន្លែង រួមមាន៖
   -របាំងសាច់អួនចំនួន០១ករណី ស្មើនឹង ០៣ កន្លែង ប្រវែង ៥៥០ ម លូសាច់អួន  ចំនួន ០៦ គ្រឿង បង្គោល ចំនួន ២០០ ដើម
   -រុះរើរបាំងស្បៃមុង០១ករណី ស្មើនិង០៧កន្លែង ប្រវែង២៥០ម៉ែត្រ លបលូចំនួន០៧ មាត់ បង្កោលចំនួន១២០ដើម ត្រីចម្រុះចំនួន២៥គីឡូក្រាមចាក់លែងទៅក្នុងដែននេសាទ។
















Wednesday, September 25, 2024

ឃុំចំនួនពីរក្នុងស្រុកស្អាងជាកន្លែងជង្រុកបទល្មើសនេសាទ តែអាជ្ញាធរនិងមន្ត្រីចំនាញពាក់ព័ន្ធមិនដែលទប់ស្កាត់ និងបង្ក្រាបទាល់តែសោះ....

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤


ខេត្តកណ្ដាល ÷ ធនធានធម្មជាតិ និងជីវចម្រុះពិសេសកូនមច្ឆាជាតិដែលរស់នៅក្នុងទឹក នារដូវបិទនេសាទនេះ ត្រូវបានវិនាស អន្តរាយយ៉ាងគំហុក ដោយសារតែមានការត្រូវរ៉ូវគ្នា និងឃុបឃិតគ្នាជាប្រព័ន្ធ រវាងជនទុច្ចរិត និងមន្ត្រីគ្រាប់ល្ពៅស្ងោរ មួយក្តាប់តូចដែលបានបណ្តែតបណ្ដោយ បើកដៃអោយក្រុមទុច្ចរិតមួយក្តាប់តូច ប្រកបរបរនេសាទខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្រេចតែចិត្ត។


ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបឹងធំ ចំណុចប្រសព្វឃុំខ្ពប និងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល របាំងស្បៃមុង សាច់ខៀវរាប់រយម៉ែត្រ និងរាប់សិបឡុក កំពុងតែដាក់ពង្រាយយ៉ាងអនាធិបតេយ្យ នៅលើផ្ទៃទឹក ក្នុងបឹងធំ បឹងលើ និងអាងយុវជន ក្នុងភូមិសាស្ត្រ ឃុំ ស្រុក ខាងលើ ដោយពុំដែលឃើញមានអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល ចុះធ្វើការទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ បើទោះជាការដាក់របាំងស្បៃមុង សាច់ខៀវទាំងនេះ ស្ថិតក្នុងរដូវបិទនេសាទក៏ដោយ។


តាមការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ បានប្រាប់ដល់អង្គភាពយើងថា ជារៀងរាល់ឆ្នាំគេតែងតែឃើញការដាក់ឧបករណ៍របាំងស្បៃមុង សាច់ខៀវនេះ ចាប់ពីទឹកដំឡើងរហូតដល់ទឹកស្រក ភាគច្រើនជាជនជាតិវៀតណាម ដោយមានមេការ ១-២ នាក់ជាអ្នករត់ការនិងជាសម្របសម្រួល ព្រមទាំងសែនព្រេនជាមួយនិងមន្ត្រីជំនាញនៅក្នុងមូលដ្ឋាន និងស្រុក ជាថ្នូរទៅនិងការមិនចុះទប់ស្កាត់និងបង្ក្រាប ហើយផលនេសាទដែលបានពីការប្រកបរបរនេសាទខុសច្បាប់នោះ ត្រូវបានដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម ដោយក្នុងមួយថ្ងៃៗរាប់តោនឯណោះ នេះជាមូលហេតុធ្វើអោយមច្ឆាជាតិ ពិសេសកូនត្រីតូចៗ ត្រូវបានវិនាសយ៉ាងគំហ៊ុក។


នៅរសៀលថ្ងៃខែឆ្នាំដដែល ក្រុមការងារបានទំនាក់ទំនងទៅលោក ទៀង ជលផលស្រុកស្អាងតាមរយៈលេខទូរស័ព្ទ ០៩៧៨៦៣៧៩៧៩ ដើម្បីរាយការណ៍ពីរបាំងនៅចំណុចទីតាំងខាងលើនេះ លោកបាននិយាយថាថ្ងៃនេះលោករវល់ជាប់វេន និងរវល់ផឹកសុីជួបជុំបងប្អូន ហើយស្អែកលោករវល់ប្រជុំ។


ចំណែក លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ក្រុមការងារបានផ្ញើររូបភាពវីដេអូ និងបានប្រាប់ពីចំណុចទីតាំង តាមរយៈប្រព័ន្ធតេលេក្រាម លោកបានត្រឹមចូលមើល ប៉ុន្តែមិនឆ្លើយតបអ្វីសោះ មូលហេតុនេះហើយបានជាប្រជាពលរដ្ឋហាក់អស់ក្តីសង្ឃឹមទៅនិងមន្ត្រីជំនាញ និងបានដាក់ការសង្ស័យថា (មាន់ស្រុកមិនអោយដៃ ធ្វើម្តេចមាន់ព្រៃហ៊ានចូល) រឺមួយកន្ទេលធំបន្លំដេក។


មូលហេតុនេះហើយទើបប្រជាពលរដ្ឋទទួលស្នើសុំដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាទានជួយចាត់កម្លាំងក្រោមឱវាទ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទស្បៃមុង សាច់ចៀវរាប់រយម៉ែត្រខុសច្បាប់នារដូវបិទនេសាទ ត្រង់ចំណុចឃុំស្រុកខាងលើនេះផងទាន។


អង្គភាពសារព័ត៌មានយើងគ្រាន់តែជាព្រាបនាំសារ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញអង្គភាពសារព័ត៌យើងរងចាំបំភ្លឺ ពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕












Saturday, September 21, 2024

ល្បែងសុីសង ជល់មាន់អនឡាញមួយកន្លែង ក្នុងឃុំតាំង យ៉ាប ស្រុកព្រៃកប្បាស កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ដោយឡែកអាជ្ញាធរក្នុងមូលដ្ឋានបិទភ្នែកជិតឈឹងធ្វើមិនឃើញ.. តើភូមិឃុំមានសុវត្ថិភាពដូចម្តេចទៅ?

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី 21,09,2024

ខេត្តតាកែវ ÷  ល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញ  មួយកន្លែង ក្នុងភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងតែបើកលេង យ៉ាងអនាធិបតេយ្យ បើកដៃអោយក្រុមអ្នកញៀនល្បែង ពពាក់ពពូនចូលលេងយ៉ាងគំហ៊ុក ដោយឡែកអាជ្ញាធរ មន្ត្រីជំនាញក្នុងមូលដ្ឋាននោះ ពុំមានវិធានការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ អ្វីដែលសំខាន់យើងសង្កេតឃើញថាសូម្បីតែលោកតាៗ ក៏ភ្លេចវត្ត ភ្លេចវ៉ាដែរ។

បើយោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បញ្ជារអោយ អភិបាលរាជធានី ខេត្ត ត្រូវបិទរាល់ល្បែងសុីសងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

បើទោះជាមានបទបញ្ជា និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងនេះក្តី យើងសង្កេតឃើញថានៅក្នុងមូលដ្ឋាន ភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ  នៅតែបន្តការបើកលេងល្បែងភ្នាល់ដាក់លុយ តាមអនឡាញយ៉ាងគគ្រឹកគគ្រេង ដោយពុំមានការទប់ស្កាត់ ពីអាជ្ញាធរមូលដ្ឋាននៅទីនោះឡើយ!  ដោយពុំដឹងថាអស់លោកទាំងនោះ មានដែលបានស្តាប់អនុសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីដែរឬទេ? រឺមួយធ្វើមិនឮ ទើបហ៊ានផ្គើនយ៉ាងដូច្នេះ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទូចស្នើសុំដល់លោកវីរៈសេនីឯក ឡេង ប៊ុនឡិង អធិការស្រុកព្រៃកប្បាស មេត្តាទានចាត់កម្លាំងក្រោមឱវាទត្រួតពិនិត្យ នៅចំណុចទីតាំងខាងលើនេះផងទាន ដើម្បីរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕






Friday, September 20, 2024

កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទយ៉ាងសកម្មដូចភ្លៀងរលឹម...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមទាំង សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទភូមិព្រែកគន្លង,សហគមន៍នេសាទកំពង់ត្រឡាចក្រោម,សហគមន៍នេសាទភូមិព្រែកឆ្តោរ និង សហគមន៍នេសាទភូមិកៀនតាម៉ាដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នៃខណ្ឌរដ្ឋបាលផលកំពង់ឆ្នាំង 
កម្លាំងចូលរួមសរុប ១៩នាក់ និងមធ្យោបាយកាណូត៤ គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ លូរួមផ្សំរបាំងស្បៃមុង ស្ថិតក្នុងដែនសាទ ចំណុចបឹងក្អែកពង ភូមិក្អែកពង
- ចំណុច មេទឹកបាក់មែក ភូមិ ស្ទឹងស្ងួត,ចំណុច មេទឹកស្វាខម ភូមិអំពិលទឹក
- ចំណុចមេទឹកស្ដីទ្រេត ភូមិ  ស្តីបន្លេច  ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច 
និងសហការជាមួយគណៈបញ្ជាការឯកភាពស្រុកជលគិរី បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងស្បៃមុងនិងរបាំងផ្ជិតព្រែកនៅចំនុចដីក្រហមនិងព្រែកគោស្លាប់ក្នុងភូមិបត់ត្រង់និងភូមិកំពង់បាស្រូវ ឃុំកោះថ្កូវនិង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

វត្ថុតាងបំផ្លាញចោលនៅហ្នឹងកន្លែង សរុបចំនួន ៣ ករណី រួមមាន:
  ១-របាំងស្បៃមុង០២ករណី ស្មើនឹង ២៤កន្លែង  ប្រវែង៥៥០ម លូស្បៃមុង ចំនូន២៤គ្រឿង បង្គោល  ចំនួន២៨០ដើមត្រីចំរុះ ចំនួន ៧០គក្រ
  ២-របាំងផ្ចិតព្រែក០១ករណី ស្មើនឹង០២ កន្លែង ប្រវែង៥០ម
លបចំនូន០៤គ្រឿង បង្គោល ចំនួន ២០ដើម ចាក់លែងត្រីចំរុះ ចំនួន ៣០គក្រ ទៅក្នុងធម្មជាតិវិញ។

គួររំលឹកផងដែរនេះមិនមែនជាលើកទី០១ ទី០២ រឺក៏ទី០៣ដែរ ដែលកម្លាំងរបស់ខណ្ឌរដ្ឋបាលជលផល ទាំងផ្នែក និងសង្កាត់ក្នុងខេត្តកំពង់ឆ្នាំង តែងតែបន្តអនុវត្តចុះទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដូចភ្លៀងរលឹម និងតែងតែណែនាំដល់ប្រជានេសាទទូទាំងខេត្តកំពង់ឆ្នាំង កុំអោយប្រកបនេសាទដែលច្បាប់បានហាមឃាត់ ទាំងរដូវបិទ និងរដូវបើក។

ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ពិតជាមានសេចក្តីសាទរគាំទ្រពេញទំហឹង និងបានកោតសរសើរដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខិតខំការពាររាល់មច្ឆាជាតិ ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋរបស់រួម អោយបានល្អប្រសើរ៕













Share This
Author Image

About