-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, March 29, 2025

ករណីភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿន ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានជនល្មើសម្នាក់ ខណៈបក្ខពួកម្នាក់ទៀតដែលមានកាំភ្លើងកំពុងគេចខ្លួន

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ២៩,០៣,២០២៥

(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលនៅតាមផ្លូវល្បឿនលឿន និងមានការចែកចាយតាមបណ្តាញសង្គមយ៉ាងច្រើន ដោយឃើញជនល្មើសម្នាក់ បានភ្ជង់រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿន ហើយឲ្យជនរងគ្រោះចុះពីរថយន្ត រួចរូបគេក៏បើកគេចចេញទៅ។

សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមៗ ដោយចាប់ជនល្មើសបានម្នាក់ និងដកហូតរថយន្តរបស់ជនរងគ្រោះមកវិញ ខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួន។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីនេះបានកើតឡើងដោយដំបូងជនល្មើសមានចំនួន២នាក់ មានកាំភ្លើងខ្លី ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ នៅតាមផ្លូវជាតិលេខ៤។ ពេលនោះកម្លាំងនគរបាលមូលដ្ឋាន បានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ច តែមិនបណ្តាលឲ្យរងរបួសនោះទេ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើសបានម្នាក់ ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវ ល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះ រួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួនតែម្តង (ដូចវីដេអូដែលត្រូវបានចែកចាយតាមបណ្តាញសង្គម)។

ក្រោយពេលទទួលបានព័ត៌មាននេះ, កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្តរូបនេះ។ ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅរថយន្តមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ ហើយជនល្មើសភ្លាមៗចុះពីរថយន្តរត់គេចខ្លួនតែម្តង។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្រោយមានហតុការណ៍នេះកើតឡើង និងមានការសុំសហការពីនគរបាលខេត្តកណ្តាល លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន ចេញពួនស្ទាក់ រហូតឃើញមុខសញ្ញាដែលភ្ជង់រថយន្តជនរងគ្រោះទី២ តែជនល្មើសដឹងខ្លួនក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់។ 

នៅពេលនេះកម្លាំងនគរបាលកំពុងសហការគ្នាតាមចាប់ជនដៃដល់ដែលកំពុងគេចខ្លួននេះបន្តទៀត៕















Saturday, March 15, 2025

ល្បែងសុីសងតាមអនឡាញនៅតែបន្តបើកលេងយ៉ាងគំហ៊ុក ក្នុងឃុំសូរភី ស្រុកបាទី បើទោះបីជាប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទយ៉ាងណាក៏ដោយ...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥

ខេត្តតាកែវ÷ ល្បែងសុីសងតាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងនៅតែបើកដំណើរការលេងយ៉ាងពេញបន្ទុកក្នុងភូមិយោលទោង ភូមិក្រាំងពង្រ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ខណៈអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដូចគេញ៉ុកមាត់។

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញនៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។ 

ប្រភពបន្តថា ដោយសារតែទីតាំងបនល្បែងសុីសងតាមអនឡាញខាងលើនេះ បានធ្វើអោយម្តាយតាមរកកូន ប្រពន្ធតាមរកប្តី ដែលឈ្លក់វង្វេងងប់ងល់និងការលេងល្បែង ភ្លេចគិតពីការងារ ។ 

គួរបញ្ជាក់ផងដែរថាទីតាំងល្បែងសុីសងតាមអនឡាញខាងលើ ចាប់ផ្តើមបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ហាក់ដូចផ្គើននិងបទបញ្ជារប្រមុខថ្នាក់ដឹកនាំជាខ្លាំង ដែលជាហេតុធ្វើអោយមានការប៉ះពាល់និងរំខានដល់ការរស់នៅ និងការដេកពួននរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្បែរនោះយ៉ាងក្រៃលែង។ 

ប្រភពបន្ថែមថា បើអាជ្ញាធរ លោកមេប៉ុស្តិ៍ លោកមេឃុំ លោកអធិការ លោកអភិបាលស្រុក នៅតែបណ្ដែតបណ្ដោយអោយមានទីតាំងបានល្បែងខាងលើនេះតទៅទៀត មុខតែនិងកើតមានអំពើចោរកម្ម លួច ឆក់ប្លន់ជាក់ជាមិនខានឡើយ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ពិសេស ឯកឧត្តម វិធី សំណាង អភិបាលខេត្តតាកែវ មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ៕






Monday, March 10, 2025

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើន ក្នុងវត្តគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសាលាពុទ្ធិកបឋមសិក្សាចំនួន០១ខ្នង កម្ពស់២ជាន់ និងបណ្ណាល័យចំនួន០១ ព្រមទាំងសមិទ្ធផលនានាជាច្រើន ក្នុងវត្តគងជ័យបារមីមានឫទ្ធិ ស្ថិតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្ពូងឃ្មុំ។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋនក្រុង ស្រុក និងខេត្តត្បូងឃ្មុំទាំងមូល ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


មានប្រសាសន៍នាឱកាសនោះ  ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែមានការគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជានិច្ច។ ក្រោមម្លប់សន្តិភាពដែលកម្ពុជាកំពុងទទួលបានពីនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន និងមានសមិទ្ធផលកើតឡើងជាច្រើន ដូចក្នុងពេលនេះសមិទ្ធផល ក្នុងវិស័យសាសនាក៏ដូចជាសង្គមជាតិមួយបន្ថែមទៀតបានលេចជារូបរាងនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ។ 


ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សមិទ្ធផលនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការរួមសាមគ្គីគ្នាកសាងឡើងនិងបានដាក់ឲ្យប្រើប្រាស់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត បន្តរអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុងជំរុញឱ្យមូលដ្ឋានមានភាពស្អាត មានសកម្មប្រូល ទុកដាក់សំរាម សំណល់ប្លាស្ទិក តាមមូលដ្ឋាន តាមផ្លូវ ស្អាតជាបណ្តើរ ដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិយើង ជាពិសេសដើម្បិកម្ពុជា ដែលជាផ្ទហរបស់យើងទាំងអស់គ្នាស្អាត។ 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងទៀតថា ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព មានមេដឹកនាំដ៏ត្រឹមត្រូវ ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនក្នុងសហគមន៍ ក្នុងសង្គមជាតិ។ ស្រុកអូររាំងឪដូចគ្នា ពិតជាបានបោះជំហានយ៉ាងលឿន ធ្វើឱ្យប្រជាពលរដ្ឋយើង រស់នៅមានជីវភាពធូរធារ និងមានលទ្ធភាព ក្នុងការចូលរួមសាមគ្គីកសាង នូវសមិទ្ធផលនានា តាមទីវត្តអារាម ធ្វើឱ្យមូលដ្ឋានមានការរីកចម្រើន និងអភិវឌ្ឍទៅមុខជាលំដាប់ ពោលគឺ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមការងារចុះមូលដ្ឋាន បានចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយកសាងហេដ្ឋរចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ជាបន្តបន្ទាប់។ ហើយនៅក្នុងពេលខាងមុខ ប្រជាពលរដ្ឋស្រុកអូររាំងឪនឹងទទួលបានការគាំទ្របន្ថែមទៀត ទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនព្រមជាមួយគ្នា។ 


ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បាននាំយកបញ្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃ និងបានផ្តល់ជូនសម្ភារៈប្រើប្រាស់ និងថវិកា ដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ដែលចូលរួមនាឱកាសនោះផងដែរ៕










Monday, March 3, 2025

"កុកអាចភ្លេចជុង ប៉ុន្តែជុងមិនដែលភ្លេចកុកនោះទេ" យ៉ាងណាមិញជនបំផ្លាញធនធានធម្មជាតិបើទោះបីជាខិតខំប្រឹងស្វះស្វែងរកមធ្យោបាយឆ្ពិនភ្នែកមហាជនយ៉ាងណាក្តី គង់តែមានថ្ងៃទេវតាបរាមុខមិនខាន...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥

ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីរាប់អាន កក្រើកខេត្តក្រចេះ ខណៈសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ឈ្មួញជើងខ្លាំងឈ្មោះ គាង ធា ដែលជាឈ្មួញសុីឈើចាស់វស្សារាប់ឆ្នាំបានអស់ល័ក្ខ ដោយត្រូវបានលោកតាន់ គីមសួរ សកម្មជនការពារធនធានធម្មជាតិ បានសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើ និងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមបទបញ្ជាដ៏មុឺងម៉ាត់របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នៅចំណុចភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

តាមការលើកឡើងពីមហាជនបានបង្ហើបថា លោក គាង ធា ឧក្រិដ្ឋជនបំផ្លិចបំផ្លាញធនធានធម្មជាតិរូបនេះ បានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃចេញពីដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តក្រចេះ ស្រុកសំបូរ ខេត្តក្រចេះជារៀងរាល់ថ្ងៃដោយមិនខ្លាចញញើតអ្វ៏បន្តិចសោះឡើយ ដោយមិនដឹងជំនាញពាក់ព័ន្ធនៅទីនោះបានដឹងនិងជ្រាបដែររឺទេ? ។

ប៉ុន្តែស្រាប់តែនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នេះ ឈ្មួញឈើដ៏សកម្មប្រចាំខេត្តក្រចេះរូបនេះបានអស់ល័ក្ខខ័ណ្ឌ ត្រូវបានប្រទះនិងលោក តាន់ គីមសួរ សកម្មជនការពារព្រៃឈើដ៏ឆ្នើម បានប្រទះឃើញនៅចំណុចទីតាំងខាងលើ និងបានសហការ រាយការណ៍ទៅឯកឧត្តម វ៉ា ថន ដើម្បីសុំកិច្ចអន្តរាគមន៍ ឃាត់បានរថយន្តសាំងយ៉ុងកែឆ្នៃកាត់ទ្រុង ០១គ្រឿង ដែលមានឈើផ្ទុកពេញប្រមាណជិត១៥ម៉ែត្រ រីឯរថយន្តម៉ាកតាកូម៉ា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ BA-2719 ដែលបើកបរដោយលោក គាង ធា បានបើកគេចប្រាស់យករួចខ្លួនបាត់ស្រម៉ោលដូចគោឃើញខ្លា។

រាល់វត្ថុតាងត្រូវបានយកមកទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ដើម្បីធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិច្បាប់៕









Share This
Author Image

About