-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, April 18, 2025

👉🌳🌳🌳ប្រជាពលរដ្ឋថា !សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះ គ្មានសមត្ថភាពក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងនោះទេ...!

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៨,០៤,២០២៥

ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីគោរពរាប់អាន! ដូចដែរបងប្អូនមហាជនទូទាំងប្រទេស បានជ្រាបនិងដឹងគ្រប់ៗគ្នាមកហើយថា បទល្មើសធនធានធម្មជាតិ គឺជាប្រធានបទមួយយ៉ាងក្តៅគគុកនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ពិសេសក្នុងខេត្តក្រចេះតែម្តង ហើយចំពោះករណីនេះមិនមែនជារឿងថ្មីនោះទេ តែវាគឺជារឿងដដែលៗ ដែលកើតមានឡើងជាយូរមកហើយ ។ 

មិនតែប៉ុណ្ណោះចំពោះករណីរឿងបទល្មើសធនធានធម្មជាតិនេះ បើទោះបីជាប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន លោកបានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ឲ្យមន្ត្រីនូវក្រោមឱវាទទូទាំងប្រទេស ពិសេសក្នុងខេត្តដែលជាប់និងតំបន់ព្រៃឡង់ ដូចជាខេត្ត កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បង្ក្រាបឲ្យអស់រាល់បទល្មើសព្រៃឈើ ព្រមទាំងបានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន កាលពីថ្ងៃទៅ០៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងមក។

ប៉ុន្តែទោះជាយ៉ាងនេះក្តី នាពេលបច្ចុប្បន្នយើងសង្កេតឃើញថាបទល្មើសធនធានធម្មជាតិ នៅតែបន្តកើតមានយ៉ាងគំហ៊ុកក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានមេឈ្មួញធំៗ និងល្បីឈ្មោះ ជាច្រើនរូប ដូចជាលោក ជុំ វុទ្ធី ហៅធីកាប៉ូ លោក នី និងលោក ថង ជាដើមកំពុងតែបង្ហាញវត្តមាន និងបានបញ្ចេញឥទ្ធិពលខ្លួន ដឹកនិងជញ្ជូនផលអនុផលព្រៃឈើយ៉ាងចាស់ដៃ និងគ្មានញញើតទៅនិងច្បាប់ទាល់តែសោះ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អង្គភាព សង្គមបច្ចុប្បន្ន យើងឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ មានរថយន្តសាំងយ៉ុងចំនួន០៣គ្រឿង  ផ្ទុកពេញទៅដោយឈើក្តារ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីនៃស្រុកអូរគ្រៀងសែនជ័យ ត្រង់ចំណុចក្រុមហ៊ុនវាយថ្ម កាត់តាមចំការអំពៅឥណ្ឌា ឆ្ពោះតាមស្រុកសំបូរ តាមមាត់ទន្លេ ចំកណ្តាលក្រុងក្រចេះ ធ្លាយចេញតាមព្រែកសាម៉ាន់ ក្នុងស្រុកចិត្របុរី ដោយមានរថយន្តទំនើបចំនួន០២គ្រឿង ១ម៉ាក៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-4605 ដែលគេថាជារថយន្តរបស់លោក នី និងមួយគ្រឿងទៀតម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2790 ដែលគេស្គាល់ថាជារបស់លោក ជុំ វុទ្ធី ហៅធីការប៉ូ ជាអ្នកបើករត់ការ និងប្រើសិល្ប៍ទៅដល់សមត្ថកិច្ចនៅតាមដងផ្លូវ។

ប្រភពដដែលបន្តថា នេះមិនមែនជាលើកទី០១ នោះទេ! ដែលក្រុមឈ្មួញជើងខ្លាំងប្រចាំខេត្តក្រចេះ ពោលប្រចាំប្រទេសខាងលើបានធ្វើការចរាចរដឹកជញ្ជូនផលអនុផលព្រៃឈើ ពោលគឺរាប់ឆ្នាំទៅហើយ ដោយពុំដែលមានស្ថាប័នពាក់ពន្ធ័ណាមួយក្នុងខេត្តក្រចេះ ក្នុងនោះមាន សមត្ថកិច្ច មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ បរិស្ថាន និងកងកម្លាំងប្រដាប់អាវុធ  ហ៊ានចុះធ្វើការទប់ស្កាត់និងបង្ក្រាបចំពោះបុគ្គលជើងខ្លាំងប៉ុន្មានរូបខាងលើនេះម្តងណាឡើយ។

ប្រជាពលរដ្ឋទូទាំងប្រទេស ហាក់មានចម្ងល់ជាខ្លាំង និងបានចោទជាសំណួរទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះទាំងមូលថា នៅក្នុងខេត្តមានប្រធានបញ្ជារការឯកភាព មានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានលោក ទី្រសុភក្តិ ជាប្រធាន មន្ទីរបរិស្ថានមាន លោក គា ប៊ូ ជាប្រធាន ស្នងការដ្ឋាននគរបាលមាន លោក ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បញ្ជាការកងរាជអាវុធហត្ថ មានលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង ជាមេបញ្ជាការ 

ម្យ៉ាងទៀតនៅតាមបណ្តារស្រុក មានស្នាក់ការដូចជា រដ្ឋបាលព្រៃឈើ បរិស្ថាន និងកងកម្លាំងប្រដាប់អាវុធ ហេតុអ្វីបានជាមានបទល្មើសនៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង យ៉ាងគគ្រឹកគគ្រេងដូច្នេះទៅវិញទាន? តើដាក់ស្នាក់ការដើម្បីអ្វីទៅ? ព្រោះថាបទល្មើសព្រៃឈើមិនមែនអាចវិចខ្ចប់ដូចនំចំណី ដាក់ចូលវ៉ាលី ឬដាក់ចូលហ៊ោប៉ាវខោបានឯណា? ម្យ៉ាងទៀតមិនអាចជ្រែកដី ហោះហើរលើឰដ៏អាសបាននោះទេ! គឺបើកនៅលើគោកច្រងេងច្រងាងកណ្តាលវាលសោះ ហេតុអ្វីអស់លោកមើលមិនឃើញអ៊ីចឹង? ឬមួយក៏ត្រូវវេទមន្តសារិកាលិនថោង និងវេទមន្តទេវប្រាក់របស់ក្រុមឈ្មួញអស់ហើយទេដឹង បានជាមិនមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះ! ឬមួយចាំទាល់តែប្រមុខថ្នាក់ដឹកនាំស្រែក បានអស់លោកមន្ត្រីជំនាញទាំងនោះចុះធ្វើការទៅទាន?

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋទូទាំងប្រទេសទទូចស្នើសុំដល់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងគោរពស្នើសុំទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាទានប្រើកណ្តាប់ដៃដែក ចាត់កម្លាំងក្រោមឱវាទចុះធ្វើការទប់ស្កាត់និងបង្ក្រាប រាល់បទល្មើសធនធានធម្មជាតិក្នុងខេត្តក្រចេះដែលមានលោក ជុំ វុទ្ធី (ហៅធីកាប៉ូ) លោក នី និងលោកថង ដែលជាឈ្មួញជើងខ្លាំងប្រចាំខេត្តខាងលើនេះផងទាន! បើពុំដូច្នោះទេធនធានធម្មជាតិដែលជាសម្បត្តិរបស់ជាតិ របស់រដ្ឋ នៅក្នុងខេត្តក្រចេះ ច្បាស់ជារលាយសាបសូន្យដោយសារបុគ្គលដែលមានឈ្មោះខាងលើនេះជាក់ជាពុំខានឡើយ! សូមអរគុណ៕












Thursday, April 3, 2025

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ០៣,០៤,២០២៥

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃ០២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៥ នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ 

នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍និងបាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរជាទីបំផុត។

 ឯកឧត្ដម បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះទាំង ៥គ្រួសារ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ 

ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះ អាកាសធាតុក្ដៅ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។ 

ឯកឧត្ដមក៏បានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។ 

ជាមួយគ្នានេះដែរឯកឧត្ដម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងបង្ការ និងពន្លត់អគ្គីភ័យទាំងអស់ ដែលបានសហការគ្នា ក្នុងការជួយពន្លត់អគ្គីភ័យមិនឱ្យមានការឆេះរីករាលដាលខ្លាំងបន្ថែមទៀត។

អំណោយដែលសាខាបានចែកជូនជនរងគ្រោះ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធ ២កេស ,ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកា១លានរៀល៕

































Wednesday, April 2, 2025

ជួរភ្នំអូរស្នោរដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ស្ថិតនៅឃុំខ្វាវ ស្រុកជីក្រែង ត្រូវបានជនខិលខូចយកគ្រឿងចក្រឈរជើងភ្ជួរដីធ្លាប់អាស្រ័យផល និងឈួនឆាយដីព្រៃថ្មីបន្ថែមជារៀងរាល់ឆ្នាំ!

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូន ០២.០៤.២០២៥


សៀមរាប÷ ជួរភ្នំអូរស្នោរ មានភ្នំជា ច្រើនតំរៀបគ្នា យ៉ាងវែងអន្លាយដូចភ្នំដងរែក និងមានជ្រលងដងអូរ ដូចភ្នំគូលែន អមដោយព្រៃឈើ ពណ៌ បៃតងស្រស់បំព្រង ជាទី មនោរម្យ។តើជួរភ្នំអូរស្នោរធម្មជាតិ ជាសម្បត្តិរបស់រដ្ឋ ដ៏ពិសិដ្ឋមួយនេះ បច្ចុប្បន្ន មានស្ថានភាពដូចម្ដេច? តើមានកត្តាអ្វីខ្លះ ដែលបណ្ដាល ឱ្យ ភ្នំ ជាច្រើន នៅចំណុច នេះប្រែប្រួលលឿនម្លេះ?។

   

អូរស្នោរ ជាជ្រលងដងអូរ១ ជ៏វែងអន្លាយ មានភ្នំជាច្រើនតំរៀបគ្នាជាជួរ ពោពេញ ទៅដោយ ដើមឈើ ធំ តូច ក្រាស់ខ្មឹក ជា ជម្រក សត្វ ព្រៃ គ្រប់ប្រភេទ ធ្លាប់ រស់នៅ ដោយ សុខសាន្ត។ ជួរភ្នំ ដ៏កម្សត់នេះ ស្ថិត នៅក្នុង ឃុំខ្វាវ  ស្រុក ជីក្រែង ខេត្ត សៀមរាប ប៉ុន្តែភ្នំធម្មជាតិ ដែល ជា សម្បត្តិ របស់ រដ្ឋទាំងនេះ បច្ចុប្បន្ន ត្រូវបាន ជន ខិលខូច បាន នឹង កំពុង យក គ្រឿង ចក្រទៅ រុករាន ទន្ទ្រាន ឈូសឆាយ ពី១ឆ្នាំ ទៅ១ ឆ្នាំ ឥត ឈប់ឈរ រីករាលដាល ដូច ដំបៅ មហា រីក អញ្ចឹង។ 


បើយោងតាម សម្តី របស់ ប្រជាពលរដ្ឋជាច្រើននាក់ ក្នុង ល័ក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះ បានប្រាប់ អ្នក សារព័ត៌មាន ថា មួលហេតុ ដែល ធ្វើឲ្យ ជួរភ្នំនេះអស់សោភ័ណភាព យ៉ាង ឆាប់រហ័ស ក្នុងរយៈ ពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ក៏ព្រោះតែ មានជន អគតិ អត្មា និយម  ឈ្មោះ ស៊ុយ, ហឹង, ភរ និងបក្ខពួកជា ច្រើន នាក់ ទៀតបាន ឃុបឃិត គ្នា ជាមួយ មន្ត្រី ឧទ្យានុរក្ស បរិស្ថាន ការពារ ដែនជម្រកសត្វព្រៃ ភ្នំ ពក និង ភ្នំ ត្នោត ស្នាក់ការ អូរ លេង និង អាជ្ញាធរ មូលដ្ឋាន ព្រមទាំង ស្ថាប័ន ពាក់ព័ន្ធ មួយចំនួន ផ្ដល់ឱកាស ឲ្យ ជនល្មើស ទាំងនេះយកត្រាក់ទ័រ ជាច្រើនគ្រឿង ទៅ ឈរ ជើង ភ្ជួរ ដី ចាស់ ដែលធ្លាប់ អាស្រ័យ ផល និងឈូសឆាយ ព្រៃភ្នំ ថ្មី បន្ថែម ជា បន្តបន្ទាប់ បាន យ៉ាង រលូន។ 


ពាក់ព័ន្ធនឹង ករណី ខាង លើ នេះមន្ត្រី ឧទ្យានុរក្ស និងបរិស្ថាន ដែន ជម្រក សត្វ ព្រៃ ភ្នំ ពក និង ភ្នំ ត្នោត ស្នាក់ការ អូរលេង លោក ញង កែវ បានបកស្រាយ កាមទូរស័ព្ទ ប្រាប់ អ្នកសារព័ត៌មាន យ៉ាង រដាក់រដុបថា «ជួរភ្នំនៅចំណុចនេះ ខ្លះ ស្ថិត ក្នុងដែនសមត្ថកិច្ច របស់ លោក រីឯខ្លះទៀតនៅក្រៅ អាស្រ័យ លើ ផែនទី រឿង គ្រឿងចក្រឈរ ជើង ភ្ជួរ ដី ធ្លាប់ អាស្រ័យផល និងឈូសឆាយ ព្រៃភ្នំ បន្ថែម ក្រុម ល្បាត របស់ លោក មិន ដែល បាន ជួប ប្រទះនោះទេ»។ 


នាយ ការិយាល័យ ឧទ្យានុរក្ស និងបរិស្ថាន ដែន ជម្រក សត្វព្រៃ ភ្នំ ពក ភ្នំ ត្នោត និងដែន ជម្រក សត្វព្រៃ បឹងពែរ ខេត្តសៀមរាប លោក ពៅ ជុំ បានឆ្លើយ តប អ្នកសារព័ត៌មាន តាមប្រព័ន្ធ Telegram ថា «ដោយ សារ រូបភាព គ្មានលេខ យាមកាម មិន អាច សន្និដ្ឋានបានថា ចំណុច នេះ ជា ដែន សមត្ថកិច្ច របស់បរិស្ថាន ឬ យ៉ាងណា បាន នោះទេ» ភ្លាមៗ នោះ ក្រុម ការងារ យើងខ្ញុំ បានបញ្ជូនរូបភាព ថ្មី ដែល មាន GPS និងលេខយាមកាម ច្បាស់លាស់ ហើយ រង ចាំ ការ បកស្រាយ ពី លោក ពៅ ជុំ ក៏ ប៉ុន្តែ លោក មិន ព្រម ចូល មើល ទាល់តែ សោះ សង្ស័យ ដូច សុភាសិត ក្នុង រឿង ចៅ ចាក់ ស្មុគ ពោល ថា ( ទំពក់ រុញ ទៅ ទើប ព្នៅ វាជ្រុះ មាន សំរាម ទើប ឆ្កែ វាជុះ មាន ប្រឡាយ ទើប ទឹក វា ហូរ) ។ 


ជាចុងក្រោយ ប្រជា ពលរដ្ឋ សំណូមពរដល់ រដ្ឋ មន្ត្រី ក្រសួង បរិស្ថាន ឯកឧត្តម អ៊ាង ផល្លែត មេត្តា ចង្អុល បង្ហាញ និងពន្យល់ ពី អត្ថន័យ ពាក្យ ថា (មន្ត្រីបរិស្ថាន)ដល់ ប្រធាន មន្ទីរ បរិស្ថាន ខេត្ត សៀមរាប លោក ស៊ុន គង់ ផងទាន គ្រែងលោក យល់ ច្រឡំ ណែនាំ មន្ត្រី បរិស្ថាន តាម ស្នាក់ការ ថា ឲ្យ សំអាត ព្រៃភ្នំ ដូច សំអាត សំរាម ជុំវិញ ស្នាក់ការ ទើប ភ្នំ នី មួយៗ ក្នុងឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប ក្នុង ដែន សមត្ថកិច្ច របស់ មន្ត្រី បរិស្ថាន ស្ទើរ តែ ក្លាយ ជា ចំការ ដំឡូង និងចំការ ស្វាយ ចន្ទី អស់ហើយ។ 


ប្រជាពលរដ្ឋ ក៏ សំណូមពរ ដល់ អភិបាល នៃ គណៈ អភិបាល ខេត្ត សៀមរាប ឯកឧត្ដម ប្រាក់ សោ ភ័ណ្ឌ មេត្តា ដាក់ បញ្ជា ដល់ មន្ត្រី មាន សម្ថកិច្ច ចាត់ វិធានការ ទប់ស្កាត់ ជា បន្ទាន់ ចំពោះ បុគ្គល ឈ្មោះ ស៊ុយ, ហឹង, ភរ និង បក្ខពួក ដែល បាន យក គ្រឿង ចក្រ ទៅ ឈរ ជើង ភ្ជួរ ដី ដែល ធ្លាប់ អាស្រ័យ ផល និង ឈូសឆាយ ព្រៃភ្នំ ថ្មី បន្ថែម។ ប្រជាពលរដ្ឋ លើកឡើងថា បើ មិន ដូច្នោះ ទេ លទ្ធផល គឺ ដូច ភ្នំ មួយ ចំនួន នៅ ចំណុច ខ្នាច កណ្ដាល ស្ថិតនៅ ឃុំ ខ្វាវ ជាដែនសមត្ថកិច្ច របស់ លោក ពៅ ជុំ ផងដែរត្រូវបាន បុគ្គល ម្នាក់ ឈ្មោះ សែន បច្ចុប្បន្នរស់នៅ ភូមិ ខ្វាវ ឃុំ ខ្វាវ ឈូសឆាយ និងធ្វើ របង ក្រាក់ ដាក់ខ្សែលួស ហ៊ុំព័ទ្ធ យក ភ្នំ មួយ ចំនួន ធ្វើជាចំការ ស្វាយ ចន្ទី ជា កម្មសិទ្ធិ ផ្ទាល់ខ្លួន លេងជា សម្បត្តិ ធម្មជាតិ របស់ រដ្ឋ ទៀតហើយ៕ ប្រភព អាណាចក្រខ្មែរ









Share This
Author Image

About